គន្លឹះច្រើនយ៉ាង ដើម្បីសុខភាពល្អ

0

បញ្ហាសុខភាព ជារឿងមួយដែលមនុស្សយើងគិតគូរខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ អាចសង្កេតឃើញបានតាមរយ:ពេលធ្វើបុណ្យសុំពរ ឬជូនពរគ្នាទៅវិញទៅមកជាដើម ពាក្យថា «សូមឲ្យមានសុខភាពរឹងមាំ» តែងបានឮជាប់ជានិច្ច។ នៅថ្ងៃនេះ ក្រុមការងារយើងខ្ញុះ បាននាំយកអត្ថបទសុខភាពមួយ មកផ្ញើជូនប្រីយមិត្តអ្នកអាន។

ផ្លែប៉ោម មួយថ្ងៃ មួយផ្លែ៖ «An apple a day , keeps doctor away គឺជារឿងត្រឹមត្រូវជានិច្ច»។ តាមរយ:ការសិក្សា
ស្រាវជ្រាវរបស់មហាវិទ្យាល័យ ឡុនដុន បានរកឃើញថា ការទទួលទានផ្លែប៉ោមមួយថ្ងៃ មួយផ្លែ នឹងធ្វើឲ្យការធ្វើការងាររបស់
សួតកាន់តែល្អប្រសើរឡើង។ ដោយសារ អ៊ែនទីអុកស៊ីឌែនត៍ និងសារធាតុក្នុងផ្លែប៉ោមដែលហៅថា Quercetin នឹងជួយធ្វើឲ្យ
សួតរឹងប៉ឹង និងធ្វើការបានយ៉ាងត្រឹមត្រូវ ។

ដកដង្ហើមវែងៗ៖ យើងគួរដកដង្ហើមឲ្យបានវែងៗដើម្បីពង្រីកការធ្វើការងាររបស់សួត និងធ្វើឲ្យរាងកាយបានទទួលអុកស៊ី
ហ្ស៊ែនយ៉ាងគ្រប់គ្រាន់ផង តែរៀងរាល់ថ្ងៃនេះ យើងច្រើនតែដកដង្ហើមខ្លីៗ ដោយសារតែធ្វើការនៅក្នុងកន្លែងតូចហប់ ឬព្រោះតែមិនបានដឹងក៏មានដែរ ដូច្នេះហើយក្នុងមួយថ្ងៃៗចូរសាកល្បងដកដង្ហើមវែងៗឲ្យបានយ៉ាងតិចណាស់ក្នុងមួយថ្ងៃ 10 ដង
ដោយត្រូវដកដង្ហើមចូលឲ្យពោះឡើងប៉ោង និងដកដង្ហើមចេញវិញឲ្យពោះឡើងផតទើបត្រឹមត្រូវតាមវិធី ។

កំរើកខ្លួនជានិច្ច៖ អ្នកដែលកំរើកខ្លួន ឬធ្វើចលនាជាប់ជានិច្ចនឹងមានប្រព័ន្ធរំលាយអាហារល្អជាអ្នកដែលគិតតែអង្គុយតែមួយ
កន្លែង។ វិធីនេះជួយការពារអាការចុកឆ្អល់ពោះ រួមទាំងរោគពុកឆ្អឹងទៀតផង ។

ប្រយោជន៍របស់ទឹកដូង៖ ទឹកដូងគឺជាទឹកផ្លែឈើដែលល្អបំផុតមួយប្រភេទ មានសារធាតុរ៉ែដែលរាងកាយត្រូវការគ្រប់ទាំងអស់ ដូចជា ប៉ូតាស្យូម ដែក សូដ្យូម កាល់ស្យូម ផូស្វ័រ អាស៊ីតអ:មីណូ និងវិតាមីន B ហើយថែមទាំងមានជាតិស្ករគ្លូខូស ដែលរាងកាយអាចបឺតយកទៅប្រើជាថាមពលបានភ្លាមតែម្តង មានសារធាតុខ្លាញ់ដែលមានប្រយោជន៍ដល់រាងកាយ និងមានប្រយោជន៍ក្នុងការបណ្តេញសារជាតិពុលចេញពីរាងកាយទៀតផង ។

ពេលគ្រុនក្តៅខ្លួន មិនគួរញ៉ាំផ្លែត្របែកទេ៖ នៅក្នុងផ្លែត្របែកមាន រ៉ែប៉ូតាស្យូមខ្ពស់ ។ នៅពេលគ្រុន រាងកាយនឹងមានសីតុណ្ហភាពឡើងខ្ពស់ ការទទួលទានអាហារដែលមានប៉ូតាស្យូមខ្ពស់ អាចនឹងហុចផលឲ្យកើតអាការប្រកាច់បាន ។

ញ៉ាំក្រូចជួយកែអាការធុញទ្រាន់ នឿយណាយបាន៖ ការញ៉ាំផ្លែក្រូចដោយបកសំបកខ្លួនឯង នឹងបានធុំក្លិនក្រូចដែលនឹងជួយឲ្យមានអារម្មណ៍ធូរស្រាល ហើយវិតាមីន C ដែលរាងកាយបានទទួលពីផ្លែក្រូចក្នុងបរិមាណដែលគ្រប់គ្រាន់ នឹងជួយជំរុញឲ្យខួរក្បាលបញ្ចេញអ័រម៉ូនដែលធ្វើឲ្យបាត់ភាពធុញថប់តឹងតែងក្នុងចិត្តបានល្អទៀតផង ។

ការញ៉ាំអាហារពេលព្រឹកជួយការពាររោគភ្លេចភ្លាំង៖ អាហារពេលព្រឹកជួយប្រឆាំងការបង្កកខ្លួនរបស់ឈាម ព្រោះឈាមនៅពេលព្រឹកនឹងងាយបង្កកខ្លួនជាងពេលប្រក្រតី ដូច្នេះគួរទទួលទានអាហារពេលព្រឹកឲ្យបានទៀងទាត់ ដើម្បីឲ្យខួរក្បាលត្រូវបានឈាមហូរទៅចិញ្ចឹមយ៉ាងគ្រប់គ្រាន់ ខួរក្បាលនឹងបានភ្លឺថ្លា៕

LEAVE A REPLY

Please enter your comment!
Please enter your name here