ចិន៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះមនុស្សស្លាប់កើនដល់ ៦៣៦នាក់ និងឆ្លង ៣១,១៦១នាក់ដោយវីរុសកូរ៉ូណាថ្មី ខណៈ១,៥៤០នាក់ជាសះស្បើយ

0

(ប៉េកាំង)៖ អាជ្ញាធរចិននៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី​នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦៣៦នាក់ និងឆ្លង ៣១,១៦១នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន។

រយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្ស ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៦៩នាក់នៅខេត្តហ៊ូប៉ី (Hubei) ម្នាក់នៅខេត្តជីលីន (Jilin), ម្នាក់នៅខេត្តហេណា (Henan), ម្នាក់នៅក្វាងទុង (Guangdong) និងម្នាក់ទៀតនៅខេត្តហៃណាន (Hainan)។ បន្ថែមពីនេះក៏មានអ្នកជំងឺ​ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤,៨៣៣នាក់ផងដែរត្រូវបានរាយការណ៍។

ក្រៅពីចំនួនសរុបនៃមនុស្សស្លាប់ និងឆ្លងកើនឡើងខាងលើនេះ មនុស្សប្រមាណ ១,៥៤០នាក់ហើយបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញ​ពីមន្ទីរពេទ្យ។ គណៈកម្មការសុខាភិបាលចិនបានបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មី ៣៨៧នាក់ឯណោះ ដែលត្រូវបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ៕

ប្រភព៖ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here