ចិន៖ មនុស្សស្លាប់កើនដល់ជាង ២,០០០នាក់, ឆ្លងជាង ៧៤,៣០០នាក់ និងចេញពីមន្ទីរពេទ្យ ១៤,៣៧៦នាក់

0

(ប៉េកាំង)៖ ប្រទេសចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃនៅថ្ងៃទីពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,០០៦នាក់, ចំនួនអ្នកឆ្លងបានបន្តកើនដល់ ៧៤,៣៣២នាក់ និងចំនួនអ្នកជាសះស្បើយគឺ ១៤,៣៧៦នាក់។

អាជ្ញាធរចិនបានបញ្ជាក់ថា ពេញមួយថ្ងៃអង្គារម្សិលមិញនេះមនុស្ស ១៣៦នាក់បន្ថែមទៀតបានស្លាប់ និងមនុស្សឆ្លងមេរោគ COVID-19 ថ្មីទៀតមានចំនួន ១,៧៤៩នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន។ ដោយឡែក នៅក្រៅចិនដីគោកវិញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីននេះមានចំនួន ៩០៥នាក់ ក្នុងនោះជប៉ុនជាប់លេខ ២ បន្ទាប់ពីចិន ដែលអ្នកផ្ទុក COVID-19 រហូតដល់ខ្ទង់ ៦០០ករណីឯណោះ។

អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១៤,៣៧៦នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។

គណៈកម្មការខាងលើនេះឲ្យដឹងទៀតថា អ្នកជំងឺ COVID-19 ចំនួន ១១,៩៧៧នាក់​កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥,២៤៨នាក់កំពុងស្ថិតនៅក្នុងការពិនិត្យនៅឡើយ ដោយសារសង្ស័យថា អាចឆ្លងវីរុស COVID-19។ ដោយឡែកកាលពីថ្ងៃពុធម្សិលមិញដដែល មនុស្សរហូតដល់ ២៥,០១៤នាក់បានចាកចេញពីមណ្ឌលត្រួតពិនិត្យនានា ក្រោយពីពួកគេ​មិនត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 នោះឡើយ៕

ប្រភព៖ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here