ស្តេចចុងភៅ​ជប៉ុនចាយ​លុយ «៣.១លានដុល្លារ» ទិញត្រី​ធូណាយក្ស​មួយក្បាលធ្វើម្ហូប ទាំង​ដែលវា​ជាប្រភេទ​ត្រីជិត​ផុតពូជ (រូបភាពខាងក្នុង)

0

(តូក្យូ)៖ ស្ដេចស៊ូស៊ី​ជប៉ុន លោក គីយ៉ូស៊ិ គីមួរ៉ា (Kiyoshi Kimura) បានសម្រេចចិត្ត​ទិញត្រីធូណាយក្សមួយ​ក្បាល ក្នុងតម្លៃជាង ៣.១លានដុល្លារ នៅក្នុង ការដេញថ្លៃមួយ​នៅឯផ្សារ​ត្រីទីក្រុងតូក្យូ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។

ស្ដេចស៊ូស៊ិ ឬមានរហ័ស្ស​នាមថា Tuna King លោក Kiyoshi Kimura បានទិញ​ត្រី bluefin tuna ទម្ងន់ ២៧៨គីឡូក្រាមខាងលើ ដែល​ជាប្រភេទត្រីជិត​ផុតពូជមិនមែនជា​លើកទីមួយឡើយ។ ពោលគឺលោក​ក៏ធ្លាប់បានចំណាយ​លុយ ១.៤លានដុល្លារ ទិញត្រី​ធូណាយក្ស​មួយក្បាលកាល​ពីឆ្នាំ២០១៣ ផងដែរ។ លោក Kimura បានគូសបញ្ជាក់​បន្ថែម​យ៉ាងដូច្នេះថា «ខ្ញុំបានទិញត្រីធូណា​ដ៏ល្អមួយក្បាល​ក្នុងតម្លៃ ខ្ពស់កប់ពពក ប៉ុន្តែខ្ញុំសង្ឃឹមថាអតិចិជនរបស់យើងនឹង​បរិភោគត្រីធូណា​ដ៏ល្អឯកនេះ»។

គួរបញ្ជាក់ថា ត្រី bluefin tuna ត្រូវបាន​អង្គការមូលនិធិគាំទ្រសត្វព្រៃ World Wildlife Fund (WWF) ចាត់ទុកថា​ ជាប្រភេទត្រីជិតផុតពូជ និងចាំបាច់បំផុតត្រូវ​តែអភិរក្ស។ ទោះជាបែបនេះក្តី ការបរិភោគសាច់​សត្វត្រីជាច្រើនប្រភេទ​ទាំងត្រីទន្លេ និងត្រីសមុទ្រ គឺជាទំនៀម​ទម្លាប់ប្រពៃណីរាប់​សតវត្សរ៍​មកហើយ នៃ​ជនជាតិ​ជប៉ុន​ទាំងអស់​ ដែលជាពិសេសនោះ គឺសាច់ត្រីបាឡែនតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here