ល្បីថាទ្វីបអាស៊ីសំបូរទីក្រុងពុលជាងគេលើលោក តែទីក្រុងទាំង៥នេះពិតជាមិនដូចការគិតទេ…

0

(បរទេស)៖ ដោយទីក្រុងជាច្រើននៅតំបន់អាស៊ីបានជាប់ឈ្មោះជាទីក្រុង ដលមានការបំពុលខ្យល់អាកាសខ្លាំងក្លាជាងគេរួចទៅហើយ នៅលើពិភពលោក មនុស្សភាគច្រើនប្រហែលជាយល់ថា មិនមានកន្លែងល្អសម្រាប់ឲ្យភ្ញៀវទេសចរ ស្រូបយកខ្យល់អាកាសបរិសុទ្ធឡើយ ប៉ុន្តែការយល់ឃើញបែបនេះគឺខុសហើយ។ ខាងក្រោមគឺជាឈ្មោះកន្លែងចំនួន ០៥ ដែលមានការបំពុលតិចតួចបំផុត និងខ្យល់អាកាសប្រសើរជាងគេនៅតំបន់អាស៊ី។

១. តំបន់ Cape Grimp នៃរដ្ឋដីកោះ Tasmania ប្រទេសអូស្រ្តាលី៖ ឧបទ្វីប Cape Grim ស្ថិតនៅភាគពាយ័ព្យរដ្ឋ Tasmania ក្រៅពីមានខ្យល់បរិសុទ្ធហើយ ទីនោះមានវាលស្មៅ និង ទេសភាពផ្ទៃសមុទ្រដ៏ស្រស់ស្អាតខ្លាំង ប៉ុន្តែនៅរដូវត្រជាក់ខ្លាំង គឺមនុស្សពិបាកទៅកម្សាន្តបន្តិច។

២. ទីក្រុងក្យូតូនៃប្រទេសជប៉ុន៖ ទីក្រុងវប្បធម៌ និងជារាជធានីរបស់ជប៉ុន «ក្យូតូ» បាននាំមុខគេជាយូរមកហើយនៅលើពិភពលោក ក្នុងកិច្ចផ្តួចផ្តើមនៃយុទ្ធនាការខ្យល់អាកាសស្អាត។

៣. ម៉ាល់ឌីវ៖ ប្រទេសប្រជុំកោះនៅមហាសមុទ្រឥណ្ឌាមួយនេះ ទើបតែបានដាក់ចេញនូវផែនការសកម្មភាពថ្នាក់ជាតិ ដើម្បីកាត់បន្ថយអត្រានៃការបំពុលខ្យល់ ឲ្យកាន់តែថយចុះទៅដល់កម្រិតទាបថែមទៀត។ ម៉ាល់ឌីវត្រូវគេរំពឹងថា នឹងក្លាយជាប្រទេសបញ្ចេញឧស្ម័នកាបូនិចតទាបជាងគេ នៅឆ្នាំ២០៣០។

៤. ប្រ៊ុយណេ៖ យោងតាមអង្គការសុខភាពពិភពលោក WHO ប្រទេសប្រ៊ុយណេ មានតំបន់ទីប្រជុំ (ក្រុង) ដែលមានការបំពុលបរិយាកាសទាបជាងគេទីពីរបន្ទាប់ពីអូស្រ្តាលី នៅលើពិភពលោក។ ប្រទេសអាស៊ានមួយនេះ មានទំហំផ្ទៃដីតូច ប្រជាជនតិច និងបរិស្ថានល្អស្អាត។

៥. ម៉ុងហ្គោលី៖ ខណៈរដ្ឋធានីម៉ុងហ្គោលីឈ្មោះថា Ulaanbaatar ទំនងជាបានវ៉ាទីក្រុងញូដេលី និងទីក្រុងប៉េកាំង ក្លាយជារដ្ឋធានីដែលមានអត្រានៃការបំពុលខ្យល់អាកាស ធ្ងន់ធ្ងរជាងនៅលើផែនដី ម៉ុងហ្គោលមានតំបន់វាលស្មៅ ជួរភ្នំ និងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ដែលពោរពេញដោយខ្យល់អាកាសយ៉ាងស្រស់ថ្លាទៅវិញ។ ប្រទេសនេះមានផ្ទៃដីធំ តែប្រជាជនតិច ដូច្នេះបរិស្ថានក៏មិនសូវជាអាប់អួរនោះដែរ៕

ប្រភព៖ វែបសាយទស្សនាវដ្តី Asia Tatler ( ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩)

ប្រែសម្រួល៖ Cambo Space

LEAVE A REPLY

Please enter your comment!
Please enter your name here