កាណាដាក្លាយជាប្រទេសសុខសាន្តលេខ១ នៅលើភពផែនដីនេះ!

0

(អាមេរិក)៖ នេះមិនមែនជារឿងថ្មីឡើយ ដែលប្រទេសកាណាដាស្ថិតនៅតំបន់អាមេរិកខាងជើង ជាប់ឈ្មោះទៅក្នុងបញ្ជីនៃប្រទេសសុខសាន្តបំផុត ប៉ុន្តែការឈរលើកំពូលតារាង (លេខ១) បែបនេះពិតជារឿងថ្មីមួយ និងធ្វើឲ្យប្រជាជននៃប្រទេសនេះមានមោទនភាពកាន់តែខ្លាំងផងដែរ។

ការជាប់លេខ ១ របស់ប្រទេសនេះគឺស្ថិតនៅក្នុងបញ្ជី ដែលរៀបចំឡើងដោយសារព័ត៌មានអាមេរិក ដើម្បីចាត់ចំណាត់ថ្នាក់ប្រទេស ដែលមានគុណភាពជីវិតរស់នៅល្អប្រសើរបំផុតក្នុងលោក «Countries With the Best Quality of Life» ប្រចាំឆ្នាំ២០១៩។ ជាក់ស្តែងក៏មានស្ថាប័នអន្តរជាតិផ្សេងៗទៀត បានចាត់ចំណាត់ថ្នាក់ប្រទេសសុខសាន្ត ឬគួរឲ្យចង់រស់នៅបំផុត ទៅតាមលក្ខខណ្ឌរបស់ពួកគេ និងចេញលទ្ធផលមកផ្សេងៗគ្នាផងដែរ ប៉ុន្តែកាណាដានៅស្ថិតក្នុងលេខរៀងកំពូលៗជានិច្ច។

វាមិនខុសពីការប្រឡងប្រជែងនោះឡើយ ដោយប្រទេសទាំងឡាយត្រូវឆ្លងកាត់​ការស្រង់ទិន្នន័យ ទៅតាមលក្ខខណ្ឌចម្បងៗមួយចំនួនដូចជា៖ សន្តិសុខការងារ, ស្ថិរភាពនយោបាយ, សិទ្ធិសេរីភាពបុគ្គល, គុណភាពនៃបរិស្ថាន, ស្ថិរភាពសេដ្ឋកិច្ច, ភាពសុខដុមនៃក្រុមគ្រួសារ, សមភាពនៃប្រាក់ចំណូល, សុវត្ថិភាព, ប្រព័ន្ធអប់រំសាធារណប្រកបដោយការអភិវឌ្ឍ និងប្រព័ន្ធសុខាភិបាល ដែលមានការអភិវឌ្ឍយ៉ាងប្រសើរ។

ដោយយោងលើកត្តាចាំបាច់ នៃជីវិតរស់នៅរបស់មនុស្សគ្រប់គ្នាខាងលើនេះហើយ ទើបចំណាត់ថ្នាក់ត្រូវបានរំលេចចេញមក ក្នុងនោះកាណាដាឈរលេខ ១ ក្នុងចំណោមប្រទេសទាំង ២០ ដែលស្ថិតនៅលេខរៀងល្អជាងគេមានដូចជា៖ ១. កាណាដា (Canada), ២. ស៊ុយអែដ (Sweden), ៣. ដាណឺម៉ាក (Denmark), ៤.ន័រវែស (Norway), ៥. ស្វីស (Switzerlan), ៦. ហ្វាំងឡង់ (Finland), ៧. អូស្ត្រាលី (Australia), ៨. ហូឡង់ (Netherlands), ៩. នូវែលសេឡង់ (New Zealand), ១០. អាល្លឺម៉ង់ (Germany), ១១. ប៊ែលហ្សិក (Belgium), ១២. ចក្រភពអង់គ្លេស (UK), ១៣. ជប៉ុន (Japan), ១៤. លុចហ្សំបួ (Luxembourg), ១៥. អៀរឡង់ (Ireland), ១៦. បារាំង (France), ១៧. សហរដ្ឋអាមេរិក (USA), ១៨. សិង្ហបុរី (Singapore), ១៩. ព័រទុយហ្គាល់ (Portugal) និង ២០. ចិន (China)៕

ប្រភព៖ វែបសាយ MTL Blog (ដកស្រង់ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩)

LEAVE A REPLY

Please enter your comment!
Please enter your name here