បេសកកម្មណាសា អាចធ្វើដំណើរទៅកាន់ ដែនទឹកកកយក្សនៃភពចំនួនពីរ

0

(អវកាស)៖ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ភ្នាក់ងារអវកាសណាសា បាននិយាយថា ពួកគេនឹង បញ្ចូនយានអវកាសមួយដើម្បី ទៅធ្វើការស្រាវជ្រាវនៅភពអ៊ុយរ៉ានុស និង ភពណិបទូន ព្រមទាំងមហាសមុទ្រដទៃទៀត ដែលមាននៅលើផ្ទៃព្រះច័ន្ទ របស់ភពទាំងពីរនោះផងដែរ។

កាលពី ២៦ឆ្នាំមុនភ្នាក់ងារអវកាសណាសា បានបញ្ចូនយានមួយ ដើម្បីទៅរុករក នៅភព ណិបទូន ដោយប្រើប្រាស់យាន Voyager 2។ បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្រ្តក៏មានគំរោង មួយទៀត ដើម្បីបញ្ចូនយានទៅកាន់ភពនេះម្តងទៀតសម្រាប់ធ្វើការសិក្សាស្រាវជ្រាវបន្ថែម។

ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា បេសកកម្មយានរុករក លើកក្រោយនេះ នឹងត្រូវចំនាយ ថវិការអស់ជិត ២ ពាន់លានដុល្លា សហរដ្ឋអាមេរិក ដោយត្រូវបានចូលរួមសហការដោយ យានរុករក ៣ គ្រឿងដូចជា យាន Cassini, Galileo, និងយាន Voyager។

ជាមួយគ្នានេះដែរ ការបង្ហោះយានទៅកាន់ភពណិបទូននេះ ត្រូវពឹងផ្អែកលើដែនទំនាញ របស់ភពព្រហស្បតិ៍ និង ភពសៅរ៍ ដោយគំរោងបេសកកម្មនេះ នឹងត្រូវបានចាប់ផ្តើមនៅ ក្នុងឆ្នាំ២០១៥ រហូតដល់ឆ្នាំ ២០២០។ ជាក់ស្តែង ដែនទំនាញរបស់ភពព្រហស្បតិ៍ និងភពសៅរ៍ អាចរុញឲ្យយានធ្វើដំណើរបានលឿនជាងមុន។

ដោយឡែក ព្រះច័ន្ទរបស់ភពណិបទូនមានឈ្មោះ ត្រាយតុន ដែលមានទំហំប៉ុន ព្រះច័ន្ទ របស់ភពផែនដី ក៏ប៉ុន្តែវាមានបំពង់ បង្ហុយផ្សែងមួយពីភ្នំទឹកកក ដែលតែងតែផ្ទុះចេញ នូវសារធាតុ អ៊ីដ្រូហ្សែននៅលើផ្ទៃភពរបស់វា។

ចំណែកឯ ភពអ៊ុយរ៉ាណូស មានព្រះច័ន្ទធំៗ ៥ ដែលពួកវាត្រូវ បានចាត់ទុកថាជាភពដាច់ស្រយ៉ាលបំផុតបន្ទាប់ពី ភ្លុយតូ។

គួរបញ្ជាក់ដែរថា បេសកកម្ម ជូណូរបស់ភ្នាក់ងារអវកាសណាសា បច្ចុប្បន្ន ត្រូវបានបញ្ចូន ទៅសិក្សាអំពីបរិយាកាសរបស់ភពព្រហស្បតិ៍ ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១៨។ ចំណែកឯ បេសកកម្ម Cassini នៅភពសៅរ៍ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរំពឹងទុកថា នឹង ឈប់ដំណើរការដោយសារអស់ប្រេងឥន្ធនៈនៅក្នុងឆ្នាំ ២០១៧៕

11891198_446223532252685_3967730344565634116_n

11949423_446223525586019_4184125138540282173_n

11949502_446223558919349_7474778566268712084_n

LEAVE A REPLY

Please enter your comment!
Please enter your name here