មូលហេតុអ្វីទើបមានច័ន្ទគ្រាស និងសូរ្យគ្រាស?

0

(អវកាស)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការបកស្រាយនៅក្នុង គេហទំព័រ វិទ្យាសាស្រ្ត Space.com ថា ពាក្យថា «គ្រាស» បានន័យថាងងឹត ឬមើលមិនឃើញ។ ជាក់ស្តែង នៅពេលដែរ ព្រះច័ន្ទធ្វើដំណើរឆ្លងកាត់ចន្លោះភពផែនដី និង ព្រះអាទិត្យ វាត្រូវបានគេហៅថា «សូរ្យគ្រាស»។ ដោយឡែក នៅពេលដែរ ភពផែនដីធ្វើ ដំណើរឆ្លងកាត់ចន្លោះ ព្រះអាទិត្យ និងព្រះច័ន្ទ វិញ វាត្រូវបានហៅថា «ច័ន្ទគ្រាស»។

តើមូលហេតុអ្វីបានជាមានភាពងងឹតនេះកើតឡើង?

ភាពងងឹតកើតឡើង ដោយសារតែ ភពផែនដីចោលស្រមោលរបស់វា ចេញឆ្ងាយ ទៅក្រៅ លំហអាកាស ផុតពីគោចររបស់ព្រះច័ន្ទ។ ចំណែកឯព្រះច័ន្ទវិញក៏បានធ្វើដំណើរឆ្លងកាត់ ស្រមោលនោះ ដែលជាហេតុធ្វើឲ្យមានច័ន្ទគ្រាស ឬសូរ្យគ្រាសកើតឡើង។ ជាមួយគ្នានេះដែរ ច័ន្ទគ្រាសកើតឡើង ជាគូរជាមួយនឹង សូរ្យគ្រាស ក្នុងរយៈពេល ២សប្តាហ៍ ដាច់ពីគ្នា។

បាតុភូតទាំងនេះ កើតឡើងក៏ដោយសារ ភពផែនដី ព្រះអាទិត្យ និងព្រះច័ន្ទ ស្ថិតនៅគន្លងជាជួរតែមួយ និងបាំងស្រមោលគ្នាទៅវិញទៅមក។ ជាធម្មតា ច័ន្ទគ្រាសកើតឡើងក្នុងរយៈពេលជាច្រើនម៉ោង ដោយសារតែព្រះច័ន្ទធ្វើដំណើរយឺតៗតាមស្រមោលរបស់ភពផែនដី។

ប្រសិនបើព្រះច័ន្ទឆ្លងកាត់ជាយស្រមោល របស់ភព ផែនដី គេហៅថាច័ន្ទគ្រាសមួយចំហៀង។ តែប្រសិនបើ ព្រះច័ន្ទឆ្លងកាត់ផ្ទៃងងឹតខ្លាំងរបស់ ស្រមោល គេហៅថា ច័ន្ទគ្រាសទាំងមូល។

ស្រមោលរបស់ភពផែនដីមានពណ៌ក្រហម ស្រដៀងនឹងពណ៌ព្រះអាទិត្យរៀបអស្តង្គត់។ នៅពេលដែលពន្លឺព្រះអាទិត្យចាប់ផ្តើមសាយភាយដោយការឆ្លងកាត់ បរិយាកាសរបស់ ភពផែនដី ពណ៌ផ្សេងៗនៃពន្លឺ ក៏បានបាត់បន្តិចម្តងៗ។

ដោយឡែក សូរ្យគ្រាស កើតឡើង នៅពេលដែរព្រះច័ន្ទចោលស្រមោលរបស់វាទៅកាន់ ភពផែនដី។ ផ្នែកដ៏ងងឹតជាងគេបំផុតនៃ ស្រមោលរបស់ព្រះច័ន្ទ ដែលត្រូវបានហៅថា ស្រមោល អុំាប្រា គឺស្ថិតនៅមិនដល់ ២៦៧គីឡូម៉ែត្រនោះទេ ពីផ្ទៃរបស់ភពផែនដី។

មួយវិញទៀត ដោយសារតែ គោចររបស់ព្រះច័ន្ទ ត្រូវបានចាត់ទុកថាមានលក្ខណៈ ដូចទៅនឹង គោចររបស់ភពផែនដី ភាពងងឹតមិនអាចកើតឡើងរាល់ពេលដែលមានព្រះច័ន្ទពេញបូរមី នោះឡើយ។ វាអាចកើតឡើងលុះត្រា តែព្រះច័ន្ទ ព្រះអាទិត្យ និងភពផែនដី ស្ថិតនៅក្នុងគន្លងជាជួរតែមួយប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៤ ច័ន្ទគ្រាសបានកើតឡើង២ដង ដែលលើកទីមួយនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៤ និងលើកទី២ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៥។ ដោយឡែកនៅ ក្នុង ឆ្នាំ២០១៥នេះ ច័ន្ទគ្រាសក៏កើតឡើង ២ដងដែរ ដោយលើកទីមួយ បានកើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ និង លើកទី២ នឹងកើតឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥ ឆាប់ៗនេះ៕

12003889_456207871254251_1268067061935186691_n

12027675_456207891254249_2993141333189165327_n

12042637_456207881254250_442142521424494819_n

12042849_456207884587583_4883312482626642855_n

LEAVE A REPLY

Please enter your comment!
Please enter your name here