តើមូលហេតុអ្វី បានជាផែនដីកាន់តែក្តៅខ្លាំងបែបនេះ?

0

(វិទ្យាសាស្ត្រ)៖ ខណៈពេលដែលសីតុណ្ហភាពរបស់ភពផែនដី កើនឡើង ចំនួនកាបូនឌីអុកស៊ីត CO2 នៅក្នុងខ្យល់ក៏កើនឡើងដែរ ហើយ នៅពេលដែរ ចំនួនកាបូនឌីអុកស៊ីត នៅក្នុងខ្យល់ កើនឡើង នោះសីតុណ្ហភាពរបស់ភពផែនដីក៏កាន់តែកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ដែរថា កាបូនឌីអុកស៊ីតគឺជាឧស្ម័នផ្ទះកញ្ចក់ មានន័យថា វាចាប់យកកម្តៅពី ផ្ទៃផែនដី បន្ទាប់មកបញ្ចេញកម្តៅនោះទៅក្នុង ស្រទាប់ បរិយាកាស។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា តាមរយៈប្រវត្តិរបស់ភពផែនដៅ សីតុណ្ហភាណ និង កំរិតនៃឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងខ្យល់ មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លា។

ជារួមមក កំណើនសីតុណ្ហាភាពរបស់ភពផែនដីកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារតែ ការកើនឡើងនៃឧស្ម័នកាបូនិច ឬ ឧស្ម័ន ផ្ទះកញ្ចក់នៅក្នុងស្រទាប់បរិយាកាស ដែលនេះ គឺបញ្ហាដ៏គួរឲ្យ ព្រួយបារម្ភមួយសម្រាប់បណ្តាប្រទេសទូទាំងពិភពលោក នាពេលបច្ចុប្បន្ន។

ឧស្ម័នកាបូនិក គឺត្រូវបានបញ្ចេញដោយសកម្មភាពប្រចាំថ្ងៃរបស់ មនុស្ស ជាពិសេស ប្រទេស ដែលមានការអភិវឌ្ឍឧស្សាហកម្មខ្លាំង ដូចជា ចិន អាមេរិក និង បណ្តាប្រទេសរីកចំរើន មួយចំនួនទៀត ដែលមិនអាចទប់ស្កាត់ការបំពុលបរិស្ថានប្រកបដោយជោគជ័យ។

សម្រាប់ផលអាក្រក់នៃការកើនឡើងនៃកម្តៅផែនដីនោះ គឺវាបាននិង កំពុងបង្កឲ្យទឹកកកនៅ តំបន់ប៉ូលទាំងពីររបស់ផែនដីរលាយ, កម្ពស់ទឹកសមុទ្រកើនឡើង, ទីក្រុងដែលមានកម្ពស់ ទាបជាងនីវ៉ូ ទឹកសមុទ្រត្រូវជនលិច, គ្រោះរាំងស្ងួត, ព្យុះសង្ឃរា, សម្លាប់ ជីវិតមនុស្ស និង សត្វ តាមរយៈកម្តៅដោយប្រយោល, និង ភាពអន្តរាយដែលស្ថិតនៅចំពោះមុខជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here