យល់ដឹងអំពី «ធាតុពិតទាំង ០៩ រវាងភពផែនដី និងឋានព្រះច័ន្ទ» ដែលនឹងនាំឲ្យអ្នកស្លុងអារម្មណ៍…

0

(បរទេស)៖ ព្រះច័ន្ទគឺជាអ្នកជិតខាង​ដ៏ជិតជាងគេបំផុត​របស់ភពផែនដី ដែលវាតែងតែ បញ្ចេញពន្លឺដ៏ភ្លឺចិញ្ចែង​ចិញ្ចាច ពាសពេញផ្ទៃមេឃរបស់ភពផែនដី នាពេលរាត្រី។ ដោយឡែក ខាងក្រោមនេះ គឺជាការពិតដ៏គួរឲ្យភ្ញាក់​ផ្អើលទាំង ០៧ យ៉ាងរបស់​ព្រះច័ន្ទ។

១. ព្រះច័ន្ទត្រូវបាន​បង្កើតឡើង នៅពេលដែលមានភពមួយ​ទំហំប៉ុនភពអង្គារ មកបុកជាមួយ នឹងភពផែនដី បន្ទាប់ពីប្រព័ន្ធ​ព្រះអាទិត្យបានចាប់​ផ្តើមកកើត ឡើងប្រហែល ៤,៥ ពាន់លាន​ឆ្នាំមុន។

២. ព្រះច័ន្ទស្ថិតនៅក្នុងគោចរ​របស់ភពផែនដី ដែលត្រូវរងឥទ្ធិពល​ដោយកម្លាំង​ទំនាញរបស់ ភពផែនដី ដើម្បីធ្វើចលនាវិល​ជុំវិញផែនដី។

៣. ដើមឈើ​ជាង ៤០០ ដើមនៅលើភពផែនដី មានប្រភពពី​ឋានព្រះច័ន្ទ ឬ ដោយសារគោចរ​របស់ព្រះច័ន្ទ។ ជាក់ស្តែង​នៅក្នុងឆ្នាំ​១៩៧១ ក្រុមអកាសយានិក​មួយក្រុម បានយកគ្រាប់ពូជ​មួយ ចំនួន ដើម្បីធ្វើការពិសោធន៍​ដាំដុះនៅផ្ទៃព្រះច័ន្ទ ក៏ប៉ុន្តែដោយសារ​តែពួកគេរវល់តែ​ធ្វើការ សិក្សាស្រាវជ្រាវ​អំពី​ភពព្រះច័ន្ទ គ្រាប់ពូជទាំងនោះ​ត្រូវបានបញ្ចូនមកកាន់​ភពផែនដីវិញ។ ហេតុដូច្នេះ​ហើយទើបមានដើម​ឈើមួយចំនួន ត្រូវបានគេហៅថា​ដើមច័ន្ទ។

៤. ព្រះច័ន្ទត្រូវបាន​ក្រុមអ្នកវិទ្យាសាស្រ្ត ចាត់ទុកជាប្អូនស្រី​របស់ភពផែនដី និងជា ផ្កាយរណបធម្មជាតិតែមួយគ​ត់របស់ភពផែនដី ដែលមានគម្លាតពីគ្នា ៣៨៤ពាន់គីឡូម៉ែត្រ។

៥. ព្រះច័ន្ទ មិនមែនមានរាងមូល​នោះទេ ក៏ប៉ុន្តែវាមានរាងដូចជាស៊ុត តែក៏មិនមែនទាំងស្រុងដែរ។

៦. ព្រះច័ន្ទមានទំហំធំ​ជាងភពភ្លុយតូ ហើយវាមាន​អង្កិតផ្ចិត ១ភាគ ៤នៃភពផែនដី ដែលធ្វើឲ្យ ក្រុមអ្នកវិទ្យាសាស្រ្តចាត់ទុកថា ព្រះច័ន្ទក៏ជាភពមួយដែរ។

៧. បណ្តាប្រទេសមហាអំណាចនានា មានគោលដៅទៅឋានព្រះច័ន្ទ ច្រើនជាងទៅភពអង្គារ ព្រោះវានៅជិតបង្កើយ និងងាយស្រួលទាក់ទងការស្រាវជ្រាវ។

៨. បើគ្មានព្រះច័ន្ទទេផែនដី នឹងគ្មានលំនឹងរវាងប៉ូលខាងជើង និងខាងត្បូង (ក្រឡាប់ចាក់) ហើយរដូវនានានឹងផ្លាស់ប្តូរ, ទឹកសមុទ្រលែងមានជោរ-នាច និងជីវិតលើផែនទាំងមូល​​អាចនឹង​រលំរលាយ​ថែមទៀតផង។

៩. រាប់ពាន់លានឆ្នាំមុន ព្រះច័ន្ទនៅជិតនឹងផែនដីជាងសព្វថ្ងៃនេះ។ អ្នកវិទ្យាសាស្ត្រ​បានអង្កេតដឹងថា ព្រះច័ន្ទកំពុងឃ្លាតពីផែនដី ៣.៨សង់ទីម៉ែត្រ ក្នុងមួយឆ្នាំ៕

ប្រភព៖ វែបសាយអវកាសសកល

LEAVE A REPLY

Please enter your comment!
Please enter your name here