អាចដែរឬ? អ្នកវិទ្យាសាស្ត្រ​ចង់បាញ់ធាតុគីមី​មួយប្រភេទទៅក្នុងបរិយាកាស ដែល​អាចទប់ការកើន​​កម្តៅផែនដី​ពាក់​កណ្តាល!

0

(វ៉ាស៊ីនតោន)៖ យោងតាមការ​សិក្សាស្រាវជ្រាវមួយ​ ដែលទើបចុះផ្សាយ​នាថ្ងៃសុក្រ​សប្តាហ៍នេះ អ្នកវិទ្យាសាស្រ្ត​បាន​ស្នើ​ចេញនូវវិធីសាស្រ្តថ្មី ដើម្បីដោះស្រាយ​បញ្ហាបម្រែបម្រួល​អាកាសធាតុ នោះគឺតាមរយៈការបាញ់សារធាតុគីមី​ម៉្យាង ទៅក្នុង​​បរិយាកាស​ផែនដី ដើម្បីរារាំង​កាំរស្មី UV របស់​ព្រះអាទិត្យ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមអ្នកវិទ្យាសាស្រ្ត​នៅឯសាកលវិទ្យាល័យ​អាមេរិក Harvard និង Yale បានស្នើចេញនូវការប្រើប្រាស់​វិធីសាស្រ្ត «បាញ់​សារធាតុគីមី​ទៅក្នុងបរិយាកាស» ហៅថា Stratospheric Aerosol Injection (SAI) ដែលពួកគេ​ជឿជាក់ថា អាចកាត់​បន្ថយអត្រា​នៃការកើនឡើង​កម្តៅផែនដី​បាន​ពាក់កណ្តាល។

គួរជម្រាបថា វិធីសាស្រ្តនេះ​នឹងតម្រូវឲ្យមានការបាញ់​ភាគល្អិត​ «ស៊ុលហ្វាត (Sulfate)» ក្នុង​បរិមាណ​យ៉ាងច្រើន​ ទៅក្នុង​​ស្រទាប់ Stratosphere របស់ផែនដី ស្ថិតនៅរយៈកម្ពស់​​១៩.៣គីឡូម៉ែត្រ ពីស្រទាប់លើនៃភពផែនដី។

សម្រាប់ការចំណាយ​ប៉ាន់ស្មាន​សម្រាប់ការ​បាញ់​​​សារធាតុទាំងនេះ​ បញ្ចូលទៅក្នុងបរិយាកាស គឺ​ប្រហែល ២.២៥ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ បច្ចុប្បន្ន​ពុំ​មានយន្តហោះ ឬមធ្យោបាយណាផ្សេង ដើម្បីអាចបំពេញគោលដៅ​បេសកកម្មនេះ​បានឡើយ ហើយ​ការ​សិក្សា​ខាងលើ​ក៏បានទទួលស្គាល់​ផងដែរថា វិធីសាស្រ្តនេះ​គឺជាលក្ខណៈសម្មតិកម្ម​សុទ្ធសាធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here