SpaceX សម្រេចជោគជ័យលើការបាញ់រ៉ុក្កែត ដឹកនាំផ្កាយរណប២៤គ្រឿងទៅទីអវកាស

0

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX ទើបតែបានប្រើគ្រាប់រ៉ុក្កែតដ៏ខ្លាំងរបស់ខ្លួន បាញ់បញ្ចូនផ្កាយរណប ២៤គ្រឿងឡើង ទៅទីអវកាសក្នុងពេលតែមួយ ខណៈការបាញ់បង្ហោះនេះក៏ត្រូវបានប្រទះឃើញ ដោយផ្កាយរណបអង្កេតផែនដីមួយផងដែរ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ផ្កាយរណបអង្កេតផែនដីមួយគ្រឿង ដែលគោចរនៅរយៈកម្ពស់ ៣៥,៩០០ពីផ្ទៃផែនដី បានផ្តិតយករូបភាពមួយចំនួននៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Falcon Heavy របស់ SpaceX ឡើងទៅកាន់ទីអវកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះចេញពីរដ្ឋផ្លូរីដា។ អំឡុងបេសកកម្មនោះ Falcon Heavy បាននាំយកផ្កាយសរុបចំនួន ២៤គ្រឿងទៅកាន់រយៈកម្ពស់ខុសៗគ្នា។ ក្នុងចំណោមផ្កាយរណបទាំងនោះ រួមមាននូវឧបករណ៍ពិសោធន៍មួយចំនួនរបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA និងរបស់យោធាអាមេរិកជាដើម ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺអដិ្ឋធាតុរបស់មនុស្សចំនួន ១៥២នាក់។

គួរជម្រាបថា គ្រាប់រ៉ុក្កែត Falcon Heavy មាន ០៣កំណាត់ដោយកំណាត់ទី ១ របស់វា គឺអាចប្រើប្រាស់ឡើងវិញបានដូចទៅនឹងគ្រាប់រ៉ុក្កែត Falcon 9 ដែរ។ កាលពីខែឧសភាកន្លងទៅ SpaceX បានប្រើ Falcon 9 នាំយកផ្កាយរណប ៦០គ្រឿងឡើងទីអវកាស ដែលជាផ្នែកនៃគម្រោងពោរពេញដោយមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើតបណ្តាផ្កាយរណបដ៏ធំ​មហាសាលមួយ សម្រាប់ផ្គត់ផ្គង់សេវា អ៊ីនធើណែតនៅជុំវិញពិភពលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here