ប្រហោងខ្មៅរបស់ចិនធ្វើឲ្យអន្តរជាតិវិលមុខ និងងឿងឆ្ងល់ចំពោះវត្តមានរបស់វា

0

 

(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមានការងឿងឆ្ងល់ជាខ្លាំង ក្រោយប្រហោងខ្មៅ (Black Hole) ដែលមានម៉ាសធំជាងព្រះអាទិត្យយើងប្រហែល ៦៨ដងនោះ ត្រូវបានរកឃើញនៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ ដោយតេឡេស្កូបមានមូលដ្ឋានក្នុងប្រទេសចិន ខណៈប្រភពនៃការចាប់កំណើតរបស់វា គឺកំពុងក្លាយជាក្តីចម្ងល់ដែលត្រូវការការបកស្រាយ។ នេះបើតាមការចេញផ្សាយដោយ Space នាថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។ 

ជាធម្មតាប្រហោងខ្មៅនានានៅក្នុងកាឡាក់ស៊ី Milky Way ត្រូវបានគេអះអាងថា មានម៉ាសធំជាងព្រះអាទិត្យចាប់ពី ៣ដង ទៅដល់ ២៥ដងប៉ុណ្ណោះ ហើយមានតែប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ីយើងឈ្មោះ Sagittarius A* ប៉ុណ្ណោះ ទើបមានម៉ាសធំជាងព្រះអាទិត្យរាប់លានដង ឬពាន់លានដងក៏ថាបាន ព្រោះវាកម្លាំងចលករដែលដឹកនាំកាឡាក់ស៊ីនេះ។ 

ប៉ុន្តែសម្រាប់ប្រហោងខ្មៅយក្ស LB1 ដែលត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រ ដឹកនាំដោយចិនវិញនោះ វាហាក់ស្ថិតនៅក្នុងទំហំធំលើសពីអ្វីដែលអាចកើតឡើង ឬក៏មិនដឹងថា តើតារាធំប្រភេទណាមួយ ដែលបានបង្កើតវាឡើងបែបនេះ។ អ្នកវិទ្យាសាស្ត្រដែលដឹកនាំក្រុមការងារ ​នៃមជ្ឈមណ្ឌលអង្កេតតារាសាស្ត្រ និងវិទ្យាសាស្ត្រជាតិចិនលោក Jifeng Liu បានលើកឡើងយ៉ាងដូច្នេះថា «ប្រហោងខ្មៅក្នុងទំហំធំបែបនេះ មិនគួរណាមានវត្តមានក្នុងកាឡាក់ស៊ីយើងទេ នេះបើយោងតាមទ្រឹស្តីនៃការកកើតប្រហោងខ្មៅ ដែលត្រូវបានគ្រប់គ្នាសិក្សាកន្លងមក…»។ 

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូកន្លងមក ប្រហោងខ្មៅដែលកកើតឡើង នៅក្នុងកាឡាក់ស៊ីរបស់យើង ឧទាហរណ៍ប្រហោងខ្មៅដែលមានម៉ាសធំជាងព្រះអាទិត្យ ២៥ដង គឺវាត្រូវបានបង្កើតឡើងដោយការផ្ទុះនៃតារាយក្សមួយ ដែលមានទំហំធំខ្លាំងជាងព្រះអាទិត្យយើងដែរ។ តើហេតុអ្វី? មូលហេតុនោះគឺនៅពេលតារាយក្ស​ទាំងនោះផ្ទុះវានឹងបង្កទៅចលនាកញ្ជ្រោលនៃភាគល្អិត និងសារធាតុគីមីនានា ហើយវិវឌ្ឍទៅជាខ្យល់កួចពណ៌ខ្មៅក្នុងកាឡាក់ស៊ី (Black Hole) នោះតែម្តង។ ប៉ុន្តែសម្រាប់​LB1 ដែលមានទំហំធំជិត ៣ នៃប្រហោងខ្មៅដែលគួរមានវត្តមាន នៅក្នុងកាឡាក់ស៊ីយើងនេះវិញ គឺត្រូវការពារពេលវេលាបន្ថែមទៀតហើយ ដើម្បីសិក្សា និងបកស្រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here