ផ្ទាំងទឹកកកធំៗលើភពផែនដីរលាយស្តែងៗតែម្តង តាមរយៈបណ្តុំរូបភាពរាប់ទសវត្សរ៍មកនេះ (រូបភាពខាងក្នុង)

0

(បរទេស)៖ រូបភាពពីផ្កាយរណបបានបង្ហាញឲ្យឃើញ នូវការប្រែប្រួលយ៉ាងឆាប់រហ័ស នៃផ្ទាំងទឹកកកលើភពផែនដីយើង នៅចំពោះមុខការកើនឡើងនៃឥទ្ធិពលរបស់​បញ្ហាបម្រែបម្រួលអាកាសធាតុសកល។ នេះបើតាមការដកស្រង់ការផ្សាយពីវែបសាយព័ត៌មាន Space នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នា២០១៩។

ទិន្នន័យនៃសំណុំរូបភាព ដែលបង្ហាញពីការផ្លាស់ប្តូរគួរឲ្យព្រួយបារម្ភនៃផ្ទាំងទឹកកក នៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងផែនដី បានមកពីការអង្កេតរយៈពេលប្រមាណ ៥ទសវត្សរន៍កន្លងទៅនេះ ដោយបណ្តាញផ្កាយរណបអង្កេតផែនដី ដែលគ្រប់គ្រងដោយទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត-ភូមិសាស្ត្រ USGS របស់សហរដ្ឋអាមេរិក។

គួរជម្រាបថា ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ ឬបាតុភូតកំណើនសីតុណ្ហភាពសកល ផ្ទាំងទឹកកក Columbia នៅរដ្ឋ Alaska នៃសហរដ្ឋអាមេរិកជាដើម កាលពី១៩៧២ គឺមានស្ថិរភាពជាធម្មតា ប៉ុន្តែវាបានចាប់ផ្តើមរួមទៅៗ ចាប់តាំងតែពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ហើយគិតមកទល់ពេលនេះផ្ទាំងទឹកកក Columbia បានរួញខ្លួនចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ខណៈផ្ទាំងទឹកកកមួយទៀតដែល នៅក្បែរខាងឈ្មោះថា Hubbard បានថយត្រឹមតែ ០៥គីឡូម៉ែត្រ ប៉ុន្តែនៅឆ្នាំ២០១៩នេះ គេឃើញមានស្នាមប្រេះធំមួយលើផ្ទាំងទឹកកកនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here