ច័ន្ទគ្រាសនៅយប់អធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ «នៅកម្ពុជាមិនអាចមើលឃើញច្បាស់ទេ»

0

(ភ្នំពេញ)៖ យោងតាមការផ្សាយរបស់វែបសាយ Time and Date បាតុភូតធម្មជាតិច័ន្ទគ្រាស​នឹងកើតឡើងចាប់ពីវេលាម៉ោង ០០៖០៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ ដែលទីក្រុងភ្នំពេញ និងប្រទេសកម្ពុជារបស់យើង​ ត្រឹមតែទទួលរងបាតុភូតច័ន្ទគ្រាស (Penumbral Eclipse) មួយផ្នែកតូចប៉ុណ្ណោះ ដែលស្ទើរតែមិនអាចមើលដឹងនោះឡើយ។

វែបសាយដដែលបានបញ្ជាក់ទៀតថា នឹងគ្មានប្រទេសណាមួយអាចមើលឃើញច័ន្ទគ្រាស​ពេញលេញ (Total Lunar Eclipse) ឬក៏សូម្បីតែច័ន្ទគ្រាសដោយផ្នែក (Partial Lunar Eclipse) នោះឡើយនៅពេលរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ដែលជាច័ន្ទគ្រាសដំបូងនៃឆ្នាំ២០២០ នេះ។ សម្រាប់ Penumbral Eclipse ដែលនឹងកើតឡើងនៅកម្ពុជាយប់នេះ គឺពិបាកក្នុងការទស្សនាឃើញ ព្រោះវាត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះនៃព្រះច័ន្ទ ខណៈមួយផ្នែកធំនៃព្រះច័ន្ទនឹងនៅតែភ្លឺខ្លាំងដដែល។

គួរបញ្ជាក់ថា បើសិនជាលោកអ្នកចង់គយគន់ ឬចង់ដឹងថា អាចមានបម្រែខ្លះដែរឬអត់នោះ កាលវិភាគមានដូចខាងក្រោម។ ច័ន្ទគ្រាសនឹងចាប់ផ្តើមនៅវេលាម៉ោង ០០៖០៧នាទីអធ្រាត្រ ហើយចាប់ផ្តើមពេញ Penumbral Eclipse (ស្ទើរតែមើលមិនដឹង) នៅវេលាម៉ោង ២៖១០នាទីយប់។ រហូតដល់ម៉ោង ០៤៖១២នាទីទាបភ្លឺ ទើបបាតុភូតនេះ​បញ្ចប់ទៅទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here