ការឆ្លើយតបបញ្ហាកូវីដ-១៩​ពីសំណាក់ប្រទេសនានា កំពុងជួយឲ្យផែនដីធូរស្រាលពីរំញ័រ និងខ្យល់អាកាសល្អប្រសើរ

1

(បរទេស)៖ អ្នកវិទ្យាសាស្រ្តបានកត់សម្គាល់ឃើញថា ចំណាត់ការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង COVID-19 នៅទូទាំងសកលលោក ហាក់បាននិងកំពុងធ្វើឲ្យពភពផែនដី​មានសភាពស្ងប់ស្ងាត់ជាងមុនឆ្ងាយ។

ក្នុងន័យនេះគឺអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកបានសង្កេតឃើញ​ការថយចុះគួរឲ្យកត់សម្គាល់នៃសំឡេងរំខាន ឬបាតុភូតរំញ័រ ដែលបង្កឡើងដោយមនុស្សហៅថា អេមបៀន សេសស្មិច (Ambient Seismic) Noise ដូចជាសំឡេង និងរំញ័រដែលចេញមកពីបណ្តាយានជំនិះ និងសកម្មភាពរស់នៅ ប្រចាំថ្ងៃរបស់មនុស្សយើង។ ប្រការនេះធ្វើឲ្យស្រទាប់ផ្នែកខាងលើ ឬសំបករបស់ភពផែនដី ធ្វើចលនាចល័តតិចតួចទៅតាមនោះដែរ។

ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងពីការធ្លាក់ចុះនៃវត្តមាន Ambient Seismic Noise ដំបូងគេនៅតំបន់អឺរ៉ុប ចាប់តាំងតែពីពាក់កណ្តាលខែមីនាមក នៅពេលប្រទេសមួយចំនួន បានចាប់ផ្តើមអនុវត្តវិធានការបិទសាលារៀន កន្លែងអាជីវកម្ម និងចំណាត់ការស្នាក់នៅក្នុងផ្ទះ ដើម្បីរក្សាគម្លាតសង្គម។ ការបាត់បង់ Ambient Seismic Noise ក៏ស្តែងឲ្យឃើញដែរថា អ្នករាល់គ្នាកំពុងតែគោរពតាមវិធានការ ដែលបានដាក់ចេញដោយ​រដ្ឋាភិបាលរបស់ពួកគេ នោះគឺឲ្យពួកគេស្នាក់នៅក្នុងផ្ទះ ហើយកាត់បន្ថយសកម្មភាពនៅក្រៅ ឲ្យបានច្រើនបំផុតតាមអាចធ្វើទៅបាន។

គួរជម្រាបថា បើតាមក្រុមអ្នកស្រាវជ្រាវ តាមរយៈការចុះខ្សោយនៃ Ambient Seismic Noise ពួកគេអាចក៏ប្រទះឃើញបាតុភូតរញ្ជួយដីតូចៗ និង បាតុភូតរំញ័រធម្មជាតិដទៃទៀត ដែលពីមុនមកមិនងាយ​នឹងចាប់សញ្ញាបានផងដែរ។ ដោយឡែកក្រៅពីរំញ័រត្រូវបានកាត់បន្ថយនេះ​កម្រិតនៃការបំពុលខ្យល់នៅតាមបណ្តាទ្វីបធំៗដូចជា អាស៊ី អឺរ៉ុប និងអាមេរិក​ក៏មានសភាពថមថយគួរឲ្យកត់សម្គាល់ផងដែរ បើតាមស្ថិតិកាលពីចុងខែមីនា៕

ប្រភព៖ សារព័ត៌មាន CNN (ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០)

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here