(បរទេស)៖ ព្រះច័ន្ទរបស់ផែនដី និងបណ្តាព្រះច័ន្ទរបស់ភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ សុទ្ធតែកំពុងរំកិលខ្លួនឃ្លាតឆ្ងាយចេញពីភពរបស់ពួកវា។ តើមូលហេតុអ្វីបានជាកើតរឿងបែបនេះ? ចម្លើយនោះគឺដោយសារកម្លាំងទំនាញរវាងវត្ថុទាំងពីរ។

អ្នកវិទ្យាសាស្រ្តធ្លាប់គិតថា ពួកគេបានដឹងអំពីល្បឿនអំពីល្បឿនដែលព្រះច័ន្ទយក្ស Titan របស់ភពសៅរ៍ (Saturn) រំកិលខ្លួនចេញពីភពវា ប៉ុន្តែពួកគេទើបតែបានរកឃើញថា Titan កំពុងឃ្លាតចេញពី Saturn ក្នុងល្បឿន ១០០ដងលឿនជាងការសន្និដ្ឋាន​នាពេលកន្លងមករបស់ពួកគេ។

យោងតាមទ្រឹស្តីទូទៅពួកគេបានគណនាថា ព្រះច័ន្ទ Titan រំកិលចេញពីភពសៅរ៍ក្នុងល្បឿនត្រឹម ០.១សង់ទីម៉ែត្រប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែតាមរយៈការសិក្សាលើទិន្នន័យបានមកពីយានអវកាស Cassini របស់អង្គការ NASA ពួកគេបានរកឃើញថា វាកំពុងឃ្លាតចេញក្នុងល្បឿន ១១សង់ទីម៉ែត្រឯណោះក្នុងមួយឆ្នាំ។

គួរជម្រាបថា សម្រាប់ព្រះច័ន្ទរបស់យើងវិញ គឺកំពុងតែរសាត់ឆ្ងាយពីផែនដីក្នុងល្បឿន ៣.៨សង់ទីម៉ែត្រក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here