(ភ្នំពេញ)៖ សូរ្យគ្រាសលើផែនដី​តែងតែបណ្តាលឲ្យប្រទេស និងមហាសមុទ្រងងឹតទាំងពេលថ្ងៃ ដោយសារតែព្រះច័ន្ទបានគោចរ​មកបិទបាំងពន្លឺព្រះអាទិត្យ មិនឲ្យជះទៅលើតំបន់ទាំងនោះ។
ប៉ុន្តែសម្រាប់ភពផ្សេងៗទៀតដូចជា​ភពព្រហស្បតិ៍ សៅរ៍ និងអ៊ុយរ៉ាណូសជាដើម​ក៏តែងតែកើតមានបាតុភូតសូរ្យគ្រាសផងដែរ ព្រោះភពទាំងនោះ​សុទ្ធតែមានព្រះច័ន្ទទំហំធំ​ដែលអាចមានសមត្ថភាពបិទបាំងពន្លឺព្រះអាទិត្យ ហើយស្រមោលខ្មៅរបស់ពួកវា នឹងជះលើភពមេៗរបស់ពួកវាជាមិនខាន។

ខាងក្រោមនេះ គឺជាភពឧស្ម័នយក្សចំនួន ៣ ដែលតែងកើតមានសូរ្យគ្រាសដូចផែនដីដែរ៖

១៖ ស្រមោលនៃព្រះច័ន្ទភ្នំភ្លើង IO ជះលើផ្ទៃពពកឧស្ម័ននៃភពព្រហស្បតិ៍ (IO មានចម្ងាយ ៤២២,០០០គីឡូម៉ែត្រពីភពព្រហស្បតិ៍)

២៖ ស្រមោលនៃព្រះច័ន្ទ Titan ជះលើផ្ទៃពពកឧស្ម័ននៃភពសៅរ៍ (Titan មានចម្ងាយ ១.២លានគីឡូម៉ែត្រពីភពសៅរ៍)

៣៖ ស្រមោលនៃព្រះច័ន្ទ Ariel ជះលើផ្ទៃពពកឧស្ម័ននៃភពអ៊ុយរ៉ាណូស (Ariel មានចម្ងាយ ១៩០,០០០ពីអ៊ុយរ៉ាណូស)

រៀបរៀង៖ Cambo Space (Wikipedia)

LEAVE A REPLY

Please enter your comment!
Please enter your name here