(អាមេរិក)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៧ អង្គការអវកាសអាមេរិក NASA បានបាញ់បញ្ជូនគ្រឿងយន្តស្រាវជ្រាវភពអង្គារ Phoenix ទៅកាន់ភពព្រះអង្គារ ដោយវាជាប្រភេទគ្រឿងយន្តស្ថិតនៅមួយកន្លែង មិនខុសពី InSight នោះឡើយ។

Phoenix មានសមត្ថភាពនៅក្នុងការស្រាវជ្រាវ អំពីបរិស្ថានដែលអាចមានលាក់ មីក្រូសារីរាង្គ​លើភពព្រះអង្គារ និងការសិក្សាអំពីវត្តមានទឹកកាលពីអតីតកាលផងដែរ។ ក្រោយការបាញ់បង្ហោះ​កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៧ គ្រឿងយន្តស្រាវជ្រាវ Phoenix បានទៅដល់ភពអង្គារ​នៅរយៈពេល​១០ខែបន្ទាប់ និងបានចុះចតប្រកបដោយជោគជ័យ។

Phoenix បានចុះចតនៅតំបន់ប៉ូលខាងជើងភពអង្គារ ដែលឆ្ងាយពីតំបន់នៃយានផ្សេងៗទៀត ធ្វើការស្រាវជ្រាវ។ មិនត្រឹមតែរកឃើញទឹកកកនោះទេ គ្រឿងយន្តស្រាវជ្រាវនេះ​បានរកឃើញវត្តមានទឹករាវ និងបានភ្លក្សរសជាតិដី នៅលើភពក្រហមនោះផងដែរ។ Phoenix ជាយានទី ៦ របស់ NASA ដែលបានចុះចត និងបំពេញបេសកកម្មលើភពអង្គារដោយជោគជ័យ។

គួរបញ្ជាក់ថា Phoenix ត្រូវបានផលិតឡើង ​ដើម្បីអាចបំពេញការងារលើភពអង្គារ តែរយៈពេល ៩០ថ្ងៃប៉ុណ្ណោះ ​ក្រោយវាចុះចតនៅលើប៉ូលខាងជើងភពអង្គារ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ (ពេលវេលាលើផែនដី) ប៉ុន្តែវាអាចមានជីវិតរហូតដល់ទៅ ៥ខែ ក្រោយពីបានអស់ថាមពលពីខ្លួនរលីង នៅពេលធូលីភពអង្គារ​គ្របលើបន្ទះស្រូបថាពលសូឡារបស់វាជិតឈឹង៕

ប្រែសម្រួល៖ Cambo Space
ប្រភព និងរូបភាព៖​ Space, NASA (ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here