(កាលីហ្វ័រញ៉ា)៖ ក្រុមហ៊ុន SpaceX ទើបតែបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបដល់ទៅ ១៤៣គ្រឿងឡើងទៅកាន់ទីអវកាស នៅក្នុងរ៉ុក្កែតតែមួយប៉ុណ្ណោះ ដែលវាជាការបំបែកកំណត់ត្រាថ្មីនៅលើពិភពលោក។

ក្នុងការបាញ់បង្ហោះខាងលើ គឺមានផ្កាយរណប Starlink តែ ១០គ្រឿងប៉ុណ្ណោះ ខណៈ ១៣៣គ្រឿងទៀតគឺជាផ្កាយរណបចម្រុះរបស់ក្រុមហ៊ុន ក៏ដូចជារដ្ឋាភិបាលប្រទេសផ្សេងៗ ហើយវាប្រព្រឹត្តទៅដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9។ Starlink គឺជាគម្រោងរបស់ក្រុមហ៊ុន SpaceX ដែលមានគោលដៅបង្កើតបណ្តាញផ្កាយរណបដ៏ធំមួយ ដើម្បីផ្តល់សេវាអ៉ីនធើណែតល្បឿនលឿន ពីទីអវកាសមកគ្រប់ទីកន្លែងលើផែនដី។

គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃការបាញ់បង្ហោះផ្កាយរណបច្រើនគ្រឿងបំផុតក្នុងរ៉ុក្កែតតែមួយ គឺត្រូវសម្រេចបានដោយប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៧ ដែលផ្កាយរណបនាពេលនោះមានចំនួន ១០៤គ្រឿង។ នៅក្នុងចំណោមផ្កាយរណបដែលទើបត្រូវបានបាញបង្ហោះទាំង ១៤៣គ្រឿងនោះ ៤៨គ្រឿងជារបស់ក្រុមហ៊ុន Planet ដែលជាក្រុមហ៊ុនធ្វើការងារខាងអង្កេតផ្ទៃភពផែនដី។ SpaceX ក៏បានធ្វើការ Live វីដេអូជូនក្រុមអ្នកគាំទ្របានទស្សនាផងដែរ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា (ពេលវេលានៅអាមេរិក)៕ឮ

ប្រភព៖ Sputnik, SpaceX (ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here