(អង់គ្លេស)៖ អ្នកប្រមាញ់តារាពេលរាត្រីអាចមានសំណាង បានឃើញអាចម៍ផ្កាយមួយដុំ ធ្លាក់ និងបញ្ចេញពន្លឺពាសពេញផ្ទៃមេឃ កាលពីយប់ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងចក្រភពអង់គ្លេស។ បណ្តាញតាមដានអាចម៍ផ្កាយរបស់អង់គ្លេស បានហៅព្រឹត្តិការណ៍មួយនេះថា «ដុំបាល់ភ្លើង» ធ្លាក់ចុះពីលើមេឃ។

បើតាមសារព័ត៌មាន Sky News ព្រឹត្តិការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩៖៥៥នាទីយប់ថ្ងៃអាទិត្យ (ម៉ោងនៅក្រុងឡុងដ៍) នៅចំពោះមុខក្រុមអ្នកអង្កេតផ្ទៃមេឃប្រមាណ ១២០នាក់ ស្ថិតនៅស្កុតឡេន ដែលជាប្រទេសមួយនៃចក្រភពអង់គ្លេស។ ជុំវិញព្រឹត្តិការណ៍ខាងលើនេះ អ្នកវិទ្យាសាស្ត្រមកពី UKFall បានលើកឡើងថា វាអាចថា ដុំបាល់ភ្លើងមួយនេះ ជាផ្នែកនៃអាចម៍ផ្កាយណាមួយផ្សេងទៀត ដែលបានធ្លាក់មកលើផែនដីដែរ។

គួរបញ្ជាក់ថា ប្រជាជនមួយចំនួននៅចក្រភពអង់គ្លេស បានបង្ហោះខ្សែវីដេអូ និងសារនៅលើបណ្តាញសង្គម Twitter របស់ពួកគេ ដោយខ្លះបានចោទជាសំនួរ អំពីអ្វីដែលបានកើតឡើងនៅយប់ថ្ងៃអាទិត្យនោះ និងខ្លះទៀតបានអះអាងថា ពួកគេបានលឺសំឡេងដូចជាការផ្ទុះពីលើមេឃ អំឡុងព្រឹត្តិការណ៍កើតឡើង និងបានឃើញពន្លឺភ្លើងហោះយ៉ាងលឿន ដោយពីមុនដំបូងឡើង ពួកគេនឹកស្មានតែជាយន្តហោះ៕

ទស្សនាវីដេអូ៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here