(តិចសាស់)៖ ក្រុមហ៊ុន​ SpaceX បានបញ្ឆេះសាកល្បងនូវគ្រាប់រ៉ុក្កែត របស់នាវាអវកាសគំរូ SN11 ហើយនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ (ត្រូវនឹងយប់ថ្ងៃសុក្រនេះ ម៉ោងនៅភ្នំពេញ) ដែលជាសញ្ញាថា វាអាចនឹងត្រូវធ្វើតេស្តហោះហើរ នៅក្នុងថ្ងៃសុក្រនេះ ប្រសិនបើប្រព័ន្ធបច្ចេកទេស គ្រប់យ៉ាងដំណើរការជាប្រក្រតី។

ការហោះហើរនឹងត្រូវធ្វើឡើងចេញពីមូលដ្ឋាន បូកា ឈីកា (Boca Chica) របស់ក្រុមហ៊ុន SpaceX ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រនៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ បើតាមអាជ្ញាធរក្នុងតំបន់ឆ្នេរសមុទ្រ Boca Chica ត្រូវបានសំណូមពរឲ្យបិទរួចទៅហើយ ខណៈ SN11 អាចនឹងត្រូវបញ្ជាឲ្យហោះឡើង នៅក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ។

ជាធម្មតាទ្វារបង្អួចសម្រាប់ការបាញ់បង្ហោះ គឺមានរយៈពេលជាង ១២ម៉ោង ដោយគិតចាប់ពីម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ៧៖៣០នាទីយប់ថ្ងៃសុក្រ ទី២៦ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) ប៉ុន្តែការធ្វើតេស្តនាវាអវកាស (Starship) គឺមានលក្ខណៈពិសេសជាង ការបាញ់បង្ហោះផ្កាយរណបរបស់ SpaceX ដែលវាទំនងជាមិនអាចត្រូវធ្វើឡើង នៅពេលមេឃងងឹតទៅហើយនោះទេ។

ដោយឡែកអាជ្ញាធរក្នុងតំបន់ខាងលើនេះ ក៏បានណែនាំឲ្យប្រជាជន ឬ Fan របស់ SpaceX ធ្វើការទស្សនាការធ្វើតេស្តរបស់ SN11 ពីរយៈចម្ងាយសុវត្ថិភាពដូចរាល់ផងដែរ។ សម្រាប់ប្រទេសនានាទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផង អាចធ្វើការទស្សនាតាមរយៈការ Live នៅក្នុងគណនី YouTube របស់ SpaceX ដូចរាល់ដងបាន ឬក៏ចូលទៅកាន់វែបសាយ space.com៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១)

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here