កុំយល់ច្រឡំ! វាមិនមែនជា «ឥន្ធនូ» លើភពអង្គារនោះឡើយ (មានរូបភាព)

0

(អាមេរិក)៖ ប៉ុន្មានថ្ងៃមកនេះមានការអះអាងថា រូបភាពថ្មីមួយសន្លឹក ថតដោយកាមេរ៉ានៃយានស្រាវជ្រាវភពអង្គារ Perseverance របស់អង្គការ NASA នោះគឺបង្ហាញអំពីបាតុភូត «ឥន្ធនូ» នៅលើមេឃពោពេញដោយធូលីរបស់ភពអង្គារ។ ក្រុមការងារអង្គការ NASA បានអះអាងភ្លាមៗថា «វាជាការលើកឡើងដោយមិនត្រឹមត្រូវឡើយ»។

ឥន្ធនូកើតឡើងដោយសារតែពន្លឺចែងចាំងឆ្លុះលើដំណក់ទឹកតូចៗរាងមូលៗ នៅក្នុងបរិយាកាសផែនដី ប៉ុន្តែសម្រាប់បរិយាកាសភពអង្គារវិញ គឺគ្មានទឹកគ្រប់គ្រាន់ ដើម្បីបង្កើតចេញជាបាតុភូតឥន្ធនូដូចផែនដីឡើយ ហើយភពអង្គារក៏ត្រជាក់ខ្លាំង ដែលមិនអាចឲ្យម៉ូលេគុលទឹករាវ មានវត្តមាននៅក្នុងបរិយាកាសភពក្រហមនេះបានដែរ។

សរុបសេចក្តីមកស្រមោលកោងស្រដៀងឥន្ធនូ នៅលើផ្ទៃមេឃភពអង្គារនោះ គឺជាចំណាំងផ្លាតនៃកែវលែនកាមេរ៉ា (lens flare) របស់យានស្រាវជ្រាវ Perseverance តែប៉ុណ្ណោះ។ រូបថតនេះត្រូវបានផ្តិតយកកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយកាមេរ៉ា Rear Left Hazard Avoidance នៅផ្នែកខាងមុខរបស់តួយាន Perseverance៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/JPL, space.com (ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here