ក្នុងចំណោមពួកគេទាំងនេះ អាចមានម្នាក់នឹងមានវាសនាដើរលើព្រះច័ន្ទ ឬក៏ភពអង្គារផងនៅថ្ងៃអនាគត

0

(អាមេរិក)៖ ក្នុងចំណោមក្រុមអវកាសយានិកថ្មីនេះ នឹងមានសមាជិកម្នាក់អាចក្លាយជាមនុស្សជំនាន់ថ្មី ដើម្បីដើរលើព្រះច័ន្ទ ឬក៏ជាមនុនស្សដំបូងសម្រាប់ការជានដីភពព្រះអង្គារ។ នេះបើតាមសារព័ត៌មានអវកាស Space ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។

ក្រុមអវកាសយានិកទាំងស្ត្រី និងបុរសមួយក្រុមខាងលើនេះ គឺទើបតែបញ្ចប់វគ្គសិក្សា​ហើយដាក់រហស្សនាមក្រុមរបស់ពួកគេថា Turtles ឬក្រុមកន្ធាយ ក្រោមគំនិតផ្តួចផ្តើម​របស់អនុប្រធានាធិបតីអាមេរិកលោក Mike Pence។ ក្រុមនេះត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១៧ ហើយគឺជាក្រុមអវកាសយានិកថ្នាក់ទី ២២ របស់អង្គការ NASA ដែលបានបញ្ចប់ការសិក្សាវគ្គបំពាក់បំប៉នជំនាន ក្រោមគំរោង Artemis ដែលយកការស្រាវជ្រាវព្រះច័ន្ទជាគោល មុននឹងចាប់ផ្តើមទៅភពព្រះអង្គារ។

បន្ថែមពីលើគោលដៅ ក្នុងការបញ្ជូនមនុស្សទៅព្រះច័ន្ទជាថ្មីរបស់សហរដ្ឋអាមេរិកនេះ គំរោង Artemis របស់អង្គការ NASA ក៏នឹងប្រឹងប្រែងអភិវឌ្ឍស្ថានីយអវកាសដំបូង ដើម្បីគោចរ និងស្រាវជ្រាវជុំវិញព្រះច័ន្ទជាអចិន្ត្រៃយ៍, ការអភិវឌ្ឍប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតពីទីអវកាស និងយានអវកាស Orion ព្រមទាំងមហិច្ឆតាបញ្ជូនអវកាសយានិកទៅសិក្សាទីអវកាសឆ្ងាយៗពីព្រះច័ន្ទ ក្នុងនោះមានដូចជាភពអង្គារ និងកន្លែងផ្សេងៗទៀតផងដែរ នៅប៉ុន្មានទសវត្សរ៍ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here